-ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឤនតុន ការ៉ាគា ប្រធានក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជកម្មអឺរ៉ុប -សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីអបអរសាទរទទួលជ័យលាភី «រាជធានីភ្នំពេញ៖ ជារាជធានី នៃវប្បធម៌ និងទេសចរណ៍ពិភពលោក» អមជាមួយការជ្រើសតាំងខ្ញុំជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោកសម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព »។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ដែលបានគាំទ្រកម្ពុជា និងជឿជាក់លើកម្ពុជា ហើយកន្លងមកធ្លាប់បានជ្រើសរើសកម្ពុជាជា «គោលដៅទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ ២០១៦ »។ ថ្ងៃនេះ កម្ពុជាទទួលបានកិត្តិយសបន្ថែមទៀត ដោយក្រុមប្រឹក្សាសម្រេចផ្តល់ជូននូវជ័យលាភីថ្មីមួយទៀតដល់កម្ពុជាគឺ «រាជធានីភ្នំពេញ ជារាជធានី នៃវប្បធម៌ និងទេសចរណ៍ពិភពលោក» និងការជ្រើសតាំងខ្ញុំជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព»។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឤនតុន ការ៉ាគាប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប និងសហការី ដែលបានពិនិត្យសម្រេចផ្តល់ជូននូវជ័យលាភីប្រកបដោយអត្ថន័យ និងខ្លឹមសារដ៏ជ្រាលជ្រៅ ដែលនឹងជួយជំរុញដល់ការផ្សព្វផ្សាយទេសចរណ៍ និងការអភិវឌ្ឍទេសចរណ៍កម្ពុជាឱ្យកាន់តែមានសន្ទុះរីកចម្រើនខ្លាំងឡើងថែមទៀត។ [ចាប់ផ្តើមសេចក្តីអធិប្បាយ] អរគុណដល់សុន្ទរកថាលើកទឹកចិត្ត ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណជាមួយនឹងសុន្ទរកថាដ៏មានតម្លៃ ដែលជាសុន្ទរកថាលើកទឹកចិត្ត ចំពោះខ្ញុំ ក៏ដូចជាប្រជាជនកម្ពុជា ពីសំណាក់ឯកឧត្តម បណ្ឌិត … Continue reading សេចក្តីដកស្រង់សង្កថា និងសុន្ទរកថា ពិធីអបអរសាទរការជ្រើសតាំងសម្តេចតេជោនាយករដ្ឋមន្ត្រី ជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោកសម្រាប់វិស័យទេសចរណ៍ និងគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព និងជ័យលាភី «រាជធានីភ្នំពេញ ជារាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក»
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed